Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the all-in-one-video-gallery domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /www/hatienvegascom_518/public/wp-includes/functions.php on line 6121
Home KH (Weddings) - Ha Tien Vegas

ពិធីរៀបអាពាហ៍ពិពាហ៍

ឥតគិតថ្លៃឈ្នួលកន្លែង ឥតគិតថ្លៃសម្រាប់ចំណតយានយន្ត
ជួលពីម៉ោង៤រសៀល រហូតដល់ម៉ោង៩យប់ អាចបន្ថែមម៉ោងបាន
មានផ្តល់ជូនកញ្ចប់វីអាយភី សូមទាក់ទងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានលម្អិត
ប្រូម៉ូសិន

៣០-៥០តុ

  • – ០១បន្ទប់សម្រាប់រាត្រីក្រេបចន្ឌទឹកឃ្មុំ០១យប់
  • – បន្ទប់ពិសេស០៣បន្ទប់សម្រាប់ស្នាក់នៅ០១យប់
  • – អាហារពេលព្រឹកឥតគិតថ្លៃសម្រាប់មនុស្ស៨នាក់
  • – ឥតគិតថ្លៃសម្រាប់បន្ទប់ខារ៉ាអូខេ០១បន្ទប់រយៈពេល២ម៉ោង
  • – កាដូដោយឥតគិតថ្លៃចំនួន​០៨ដែលមានតម្លៃសរុបដល់​៨០ដុល្លារ

៥០​-៧០​តុ

  • – ០១បន្ទប់សម្រាប់រាត្រីក្រេបចន្ឌទឹកឃ្មុំ០១យប់
  • – បន្ទប់ពិសេស០៤បន្ទប់សម្រាប់ស្នាក់នៅ០១យប់
  • – អាហារពេលព្រឹកឥតគិតថ្លៃសម្រាប់មនុស្ស១០នាក់
  • – ឥតគិតថ្លៃសម្រាប់បន្ទប់ខារ៉ាអូខេ០២បន្ទប់ពេលរាត្រីរយៈពេល០២ម៉ោង
  • – ឥតគិតថ្លៃចំនួន ០១ តុ
  • – កាដូដោយឥតគិតថ្លៃចំនួន១០ដែលមានតម្លៃសរុបដល់១០០ដុល្លារ  
  • – ថែមជូន០២ម៉ោងដោយឥតគិតថ្លៃ

៧០-១០០​តុ

  • – ០១បន្ទប់សម្រាប់រាត្រីក្រេបចន្ឌទឹកឃ្មុំ០១យប់
  • – បន្ទប់ពិសេស០៥បន្ទប់សម្រាប់ស្នាក់នៅ០១យប់
  • – អាហារពេលព្រឹកឥតគិតថ្លៃសម្រាប់មនុស្ស១២នាក់
  • – ឥតគិតថ្លៃសម្រាប់បន្ទប់ខារ៉ាអូខេ វីអាយភី ០២បន្ទប់រយៈពេល២ម៉ោង
  • – ឥតគិតថ្លៃចំនួន០២ តុ
  • – កាដូដោយឥតគិតថ្លៃចំនួន១៥ដែលមានតម្លៃសរុបដល់១៥០ដុល្លារ
  • – ថែមជូន០៣ម៉ោងដោយឥតគិតថ្លៃ

សេវាកម្មអាពាហ៍ពិពាហ៍ឈានមុខគេ

បន្ទប់ក្រេបចន្ទទឹកឃ្មុំ

បន្ទប់ក្រេបចន្ទទឹកឃ្មុំត្រូវបានបំពាក់ដោយ​គ្រឿងបរិក្ខារដ៏ល្អបំផុត និងការតុបតែងប្រកបដោយភាពរ៉ូមេនទិកសម្រាប់យប់អាពាហ៍ពិពាហ៍។ ពីកន្លែងស្នាក់នៅដាច់ដោយឡែកដ៏ធំទូលាយ គ្រែធំទូលាយដ៏ល្អប្រណិត បន្ទប់ទឹកដ៏ស្រស់ស្អាតជាមួយនឹង​អាងងូតទឹកមានជម្រៅ​ជ្រៅ នឹងក្លាយជាបន្ទប់​អាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះសម្រាប់កូនក្រមុំ និងកូនកំលោះ។

បន្ទប់ល្អប្រណិត

មិត្តភក្ដិ ឬសាច់ញាតិអាចសប្បាយ​រីករាយជាមួយកូនក្រមុំ និងកូនកំលោះ ដោយស្នាក់នៅដោយឥតគិតថ្លៃនៅក្នុងបន្ទប់ដ៏ល្អប្រណិតរបស់យើងដែលស្ថិតនៅជាន់ខាងលើបង្អស់​ដែលអាចមើលឃើញទេសភាពគួរឱ្យទាក់ទាញនៃតំបន់​ជនបទប្រទេស​កម្ពុជា។ បំពាក់ដោយគ្រឿងសង្ហារិម ព្រមទាំងបរិក្ខារដ៏ល្អវិចិត្រ និងធំទូលាយនោះ​ បន្ទប់នេះមានគ្រែដែលមានទំហំធំល្អប្រណិត​ បន្ទប់ទឹកដ៏ស្រស់ស្អាតជាមួយនឹង​អាងងូតទឹកមានជម្រៅជ្រៅទៀតផង។

បន្ទប់ខារ៉ាអូខេ

បន្ទប់ខារ៉ាអូខេធំទូលាយ និងទាន់សម័យជាមួយនឹងបទចម្រៀងថ្មីៗរាប់រយបទ​ដូចជា៖ បទ​ចម្រៀងខ្មែរ / បទចម្រៀង​វៀតណាម /បទចម្រៀងចិន។ វានឹងជាពេលវេលាដ៏សប្បាយ​រីករាយសម្រាប់គូស្វាមីភរិយា ព្រមទាំងមិត្តភក្តិ និងសាច់ញាតិបន្ទាប់ពីពិធីរៀប​អាពាហ៍ពិពាហ៍ចប់​រួចរាល់។

អាហារពេលព្រឹក

ចាប់ផ្តើមថ្ងៃដំបូងជាមួយនឹងអាហារពេលព្រឹកដែលមានរសជាតិឆ្ងាញ់ មានអាហារ​ច្រើនប្រភេទ ច្រើនមុខ ​ពីភោជនីយដ្ឋានដ៏ប្រណិតរបស់យើង។

Back to top